សិក្ខាសាលាស្តីពីតម្លៃបេតិកភណ្ឌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

សិក្ខាសាលាស្តីពីតម្លៃបេតិកភណ្ឌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែមិថុនាកាលឆ្នាំ២០២២នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមបើកជាអធិបតីនៅថ្ងៃទី១៩ ខែមិថុនា ពីឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អភិបាលខេត្ត និងចូលរួមជាអធិបតីបិទដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាង​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ និងលោក Michael Greenwald មន្រ្តីសម្របសម្របកិច្ចការសាធារណនៃស្ថានទូតអាមេរិច។

សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៥៥រូបមកពីតំបនប្រាសាទសំបូរព្រៃគុក ប្រាសាទបន្ទាយឆ្មារ តំបន់អង្គរ ព្រះវិហារ និងវត្តស្វាយអណ្តែតនៅខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពីមន្ទីរខេត្តចំនួន២០។

សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអប់រំសុវត្ថិភាពរមណីយដ្ឋានដែលមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអាមេរិចដែលចង់ឲ្យ បងប្អូនរស់នៅជុំវិញតំបន់បេតិកភណ្ឌនានាស្គាល់ពីតម្លៃបេតិកភណ្ឌវប្បធម៌និងធម្មជាតិអោយកាន់តែច្បាស់និងចូលរួមគាំពារ  ទាំងអស់គ្នា។

 

អត្ថបទពាក់ព័ន្ធ