អាយស៊ីស៊ី ហៅកាត់ចេញពីភាសាអង់គ្លេសដែលមានន័យថា គណកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ថែរក្សានិងអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ (International Coordinating for the Safeguarding and Development of the Historic site Angkor)ជាយន្តការសម្របសម្រួលអន្តរជាតិសម្រាប់ជំនួយដែលផ្តល់ដោយប្រទេសនិងអង្គការផ្សេងៗ សម្រាប់ការការពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ។
អាយស៊ីស៊ី-អង្គរត្រូវបានជូន ដំណឹងអំពីគម្រោងវិទ្យាសាស្ត្រឬប្រតិបត្តិការ អភិវឌ្ឍន៍ដែលបានអនុវត្តនៅលើ ទីតាំងនិងក្នុងតំបន់សៀមរាប-អង្គរ។ អាយស៊ីស៊ី-អង្គរប្រជុំពីរដង/វគ្គក្នុងមួយឆ្នាំដែលមួយវគ្គ ថ្នាក់ពេញអង្គនិងមួយវគ្គនៅកម្រិត បច្ចេកទេស។ អាយស៊ីស៊ី-អង្គរ មានសហប្រធានប្រទេសបារាំង និងជប៉ុន និងមានអង្គការយូណេស្គូជាអ្នក សម្របសម្រួល។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលរួមគ្នា ជាមួយអាយស៊ីស៊ីអង្គរ ឆ្នាំ២០២០ ដែលមានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចូលរួមនិងធ្វើបទបង្ហាញគម្រោងជួសជុល និងអភិវឌ្ឍ ដល់អ្នកជំនាញអាយស៊ីស៊ី។