គម្រោងអភិរក្ស និងគាំពារប្រាសាទអាស្រមមហាឬស្សី (ប្រាសាទគុក N17)ក្នុងរមណីយដ្ឋានសំបូរព្រៃគុក ខេត្តកំពង់ធំ បានចុះអនុសារណយោគយល់គ្នា រវាង ស្ថានទូតឥណ្ឌា និង អាជ្ញាធរជាតិសំបូរព្រៃគុក កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នាកិច្ចប្រជុំពេញអង្គប្រជុំពេញអង្គ លើកទី២៨ នៃ គណកម្មាធិការ គណៈកម្មាធិការអន្តរជា តិ សម្របសម្រួលកិច្ច គាំពារនិង អភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ/សំបូរព្រៃគុក ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ/សំបូរព្រៃគុក(ICC Angkor/សំបូរព្រៃគុក)។ អនុសារណនេះចុះហត្ថលេខា តំណាងដោយលោកស្រីបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និង ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក នៅ សណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ប្រាសាទ គុក ឬប្រាសាទមហាឥសី (N17) មានអាយុកាលចំណាស់ មុនសម័យអង្គរនិងមានរូបរាងកម្រក្នុងប្រទេសកម្ពុជា សាងសង់ឡើងដោយ ផ្ទាំងថ្មភក់ធំៗ មានរចនាបទ ស្រដៀងគ្នា ទៅនឹងប្រាសាទរបស់ឥណ្ឌា។
គម្រោងជួសជុលនេះ បានផ្តល់ជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះ ពាល់រហ័ស (QIP) នៅកម្ពុជា ( Indian Grant Assistance for Implementation of Quick Impact Projects (QIP) in Cambodia) ដែលមានរយៈពេល១ឆ្នាំ។