នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកស្រី អាំប៉ារ៉ូ ហ្កាស្យៀ (Ms. AMPARO GARCIA) មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ (Cultural Affairs Officer) អមដំណើរដោយមន្រ្តីឯកទេសរៀបចំកម្មវិធី (Program Management Specialist) នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនរបស់ អ.ជ.ស.ព.។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស ការជួសជុលប្រាសាទនានា ដែលបាននឹងកំពុងតែអនុវត្ត ដោយអាជ្ញាធរជាតិសំបូរព្រៃគុក ក៍ដូចជាវិស័យទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។