នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិសំបូរព្រៃគុក អាណត្ដិទី៣ លើកទី១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបន្ទប់ព្រះវិហារ នាទីស្ដីការក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពី ឯកឧត្តលោកជំទាវតំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដីនគរូបណីយកម្មនិងសំណង់ តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក សរុបចំនួន ២៨ រូប។
កិច្ចប្រជុំនេះ ពិភាក្សាផ្ដោតទៅលើរបាយការណ៍វឌ្ឍនភាព អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលលើកមុន, របាយការណ៍សកម្មភាពការងារឆ្នាំ២០២៣, របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤។