ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) មានចម្ងាយ៥គីឡូម៉ែត្រ ១២គីឡូម៉ែត្រ និង២៤គីឡូម៉ែត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាឧបសគ្គកម្ពុជា។ ព្រឹត្តិការណ៍កីឡានេះមានការចូលរួមពីសិស្សានុសិស្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៣០០នាក់។
កម្មវិធីនេះរៀបចំឡើងវេលាម៉ោង ៦ព្រឹក ក្នុងគោលបំណងដើម្បីបំផុសឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ទេសចរណ៍ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ។
ក្រោយបញ្ចប់ការរត់ប្រណាំង កម្មវិធីក៏មានការផ្តល់ជាមេដាយកិត្តិយស ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់គ្នា។