អាជ្ញាធរជាតិសំបូរព្រៃគុក និងសាកលវិទ្យាល័យ វាសេដាប្រទេសជប៉ុន បានចុះអនុសារណយោគយល់គ្នា ក្នុងសហការអនុវត្តគម្រោងអភិរក្ស ការស្រាវជ្រាវ និងការបណ្តុះបណ្តាល ដែលមានរយៈពេល៥ឆ្នាំ ចាប់ពី២០១៩ ដល់២០២៤។
- ការងារជួសជុល នឹងផ្តោតលើខឿនប្រាសាទ N1, ការពង្រឹងបន្ទាន់នូវផ្នែកដែលមានហានិភ័យខ្ពស់ នៃប្រាសាទ N7, N8, N10, N12,N13និង M90។
- ការងារស្រាវជ្រាវ នឹងធ្វើការសិក្សាផ្នែកស្ថាបត្យកម្មនិងបុរាណវិទ្យានៅក្រុមប្រាសាទសំបូរ ព្រមទាំងការសិក្យាស្រាវជ្រាវផ្នែកបុរាណវិទ្យា នៅក្នុងនិងបរិវេណជុំវិញរាជធានី និងតំបន់របងរមាស
- កម្មវិធីបណ្តុះបណ្តាល សម្រាប់ផ្នែកស្ថាបត្យកម្ម បុរាណវិទ្យា និងសិល្បៈសុនរូប ដែលគ្រោងធ្វើឡើងពីរដងក្នុងមួយឆ្នាំសម្រាប់ផ្តល់ចំណេះដឹង និងបទពិសោធន៍ក្នុងការការសិក្សាស្រាវជ្រាវផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា និងវិធីសាស្រ្តអភិរក្ស និងជួសជុល។