ព័ត៌មាន :

កំណាយស្រាវជ្រាវប្រាសាទខ្នាចទោល នៃរមណីយដ្ឋានសំបូរព្រៃគុក ក្រុមអ្នកជំនាញការខ្មែរ នៃនាយកដ្ឋាន បុរាណវិទ្យានិងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក  (អ.ជ.ស.ព.) បានបញ្ចប់ការការជួសជុល កំណាយស្រាវជ្រាវក្រុមប្រាសាទខ្នាចទោល (M.103) បន្ទាប់ពីចាប់អនុវត្តគម្រោងកាលពីខែមិនា ឆ្នាំ២០២២នេះកន្លែងទៅនេះ ដោយថវិការជាតិ ឆ្នាំ២០២២។ ក្រុមប្រាង្គប្រាសាទនេះ ស្ថាបនាជាប់ពីខាងត្បូង បឹងខ្នាចទោល ជាប្រាសាទមួយដែលមានទំនាក់ទំនងសំខាន់ជាមួយនឹងស្លាកស្លាមផ្លូវ(?)ខាងជើងប៉្របមាត់បឹងខ្នាចទោលរបស់រាជធានី។   កិច្ចការនេះផ្តោតសំខាន់ចំនួនពីរ៖ ទី១. ការសិក្សាស្រាវជ្រាវ ផ្តោតលើរូបរាងនៃប្រាង្គទី១ ប្រាង្គទី២ និងទំហំរូបរាងនៃក្រុមប្រាសាទព្រមទាំងការកំណត់ដំណាក់កាលសាងសង់ តាមរយៈការធ្វើ កំណាយ។ ទី២. ការលើកតម្លៃ ផ្តោតលើកការរក្សានូវតុល្យភាពនៃស្ថានភាពអភិរក្សរបស់ប្រាង្គប្រាសាទដែលជាលទ្ធផលពីកំណាយ និងបង្ហាញរូបរាងដើមរបស់ប្រាសាទ ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណកំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់អ.ជ.ស.ព.។   ជាលទ្ធផលពីកំណាយ បានបង្ហាញរូបរាងដើមរបស់ប្រាសាទ ដែលបានកប់ក្នុងដី ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណ ក្នុងបរិវេណកំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់អ.ជ.ស.ព.។   ប្រាសាទនេះមានគូរទឹកនៅជ្រុងទាំងបី (ខាងកើត, ខាងត្បូង និងខាងជើង) មានទួលប្រាសាទសរុបចំនួន៤ ដែលប្រាង្គទី១មានប្លង់បាតរាងអដ្ឋកោណ ហើយមានការលួចជីកគាស់ កកាយនៅសម័យ សង្គ្រាម និងគ្របដណ្តប់ដោយពពួករុក្ខជាតិតូច-ធំ ព្រមទាំងគំនរដីបង្គររួមជាមួយ សំណល់បាក់បែកនៃសម្ភារៈសំណង់។ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកត្តាមនុស្ស ប្រាង្គចំនួនពីរបានបន្សល់រូបរាងត្រឹមខឿនក្រោមជញ្ជាំង។ ទោះជាយ៉ាងនោះក្តី ក៏យើងអាចដឹងបានថាក្រុមប្រាសាទនេះសាងក្នុងកំពែង ដែលក្នុងការស្រាវជ្រាវបច្ចុប្បន្នបង្ហាញនូវក្លោងទ្វារចំនួនពីរ មួយពីខាងត្បូងនិងមួយទៀតពីខាងជើង។ ជាការសន្និដ្ឋានបឋម ប្រាសាទនេះអាចមាន៣ដំណាក់កាលសំខាន់នៃការស្ថាបនា។ រីឯភស្តុតាងលើផ្នែកសិល្បៈនិងស្ថាបត្យកម្ម អាចកំណត់នៅរវាងពាក់កណ្តាលសតវត្សរ៍ទី៧នៃគ្រិស្តសករាជ ស្ថិតនៅរវាងចុងរចនាបថសំបូរព្រៃគុក និងដើមរចនាបថព្រៃក្មេង ហើយយើងអាចធ្វើការប្រៀបធៀបប្រាង្គទាំងពីរដែលបានធ្វើកំណាយជាមួយនឹងប្រាសាទមួយចំនួននៅសំបូរព្រៃគុក (ពិសេសក្រុមប្រាសាទយាយព័ន្ធ, ក្រុមប្រាសាទសំបូរ) និងប្រាសាទខ្លះទៀតក្នុងសម័យមុនអង្គរ (ដូចជា ប្រាសាទស្រីគ្រប់ល័ក្ខណ៍-ភ្នំបាសិត ជាដើម)។ ទន្ទឹមនោះ ក្នុងការស្រាវជ្រាវនេះក៏ប្រទះឃើញតិចតួចអំពីបំណែកដីដុតខ្មែរសម័យអង្គរដែរ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២ខាងមុខ។ គួរកត់សម្គាល់ថា ដើម្បីពង្រីកនូវការចូលរួម និងយល់ដឹងពីសំណាក់អ្នកសិក្សា-ស្រាវជ្រាវ អ.ជ.ស.ព. ក៏មានសេចក្តីសោមនស្សអនុវញ្ញាតឱ្យទីតាំងប្រាសាទនេះសម្រាប់ធ្វើការសិក្សាបែបវិទ្យាសាស្ត្រនានាដូចជា ការវិភាគលក្ខណៈរូបនិងគីមី ដោយមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, និងការបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យានិងអភិរក្សបេតិកភណ្ឌ ដល់និស្សិតផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ក្នុងគម្រោងកម្ពុជា-ជប៉ុន អភិរក្សប្រាសាទសំបូរព្រៃគុក ដោយមានកិច្ចសហការពីសាកលវិទ្យាល័យស្គុបា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយការឧបត្ថម្ភថវិកាពីភ្នាក់ងារសម្រាប់កិច្ចការវប្បធម៌នៃរដ្ឋាភិបាលជប៉ុន។      

ព័ត៌មាន និងព្រឹត្តិការណ៍

ការធ្វើកំណាយក្រុមប្រាសាទខ្នាចទោល

គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយឯកឧត្តម VINCENT EBLÉ បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម VINCENT EBLÉ  សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា អមដំណើរដោយលោកជំទាវសមាជិកព្រឹទ្ធសភាបារាំង មន្រ្តីស្ថានទូតបារាំង ព្រមទាំងមានការចូលរួមពីភាគីកម្ពុជា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ និងបង្ហាញជូនពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិសំបូរព្រៃគុក។   ដំណើរទស្សនកិច្ចនេះគឺក្នុងគោលបំណងលើកស្ទួយវិស័យវប្បធម៌ ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីទីតាំងបុរាណដ្ឋាន កិច្ចអភិរក្ស និងការងារជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។    

និស្សិត វិទ្យាស្ថាន វ៉ាន់ដា មកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ និស្សិត វិទ្យាស្ថាន វ៉ាន់ដា(Vanda Institude) ព្រមទាំងលោកគ្រូ អ្នកគ្រូដឹកនាំ ប្រមាណ៥០៥នាក់ បានមកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការពន្យល់បង្ហាញ ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិសំបូរព្រៃគុក។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យនិស្សិត ស្វែងយល់ឱ្យកាន់តែច្បាស់នូវទីតាំងបុរាណដ្ឋានដែលជាសម្បត្តិបេតិកភណ្ឌ ព្រមទាំងបញ្ជ្រាបនូវគំនិតក្នុងការចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌ ស្របតាមពាក្យស្លោក «កិច្ចការពារបេតិកភណ្ឌជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប»។  

ប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អមដំណើរដោយសមាជិកគណៈកម្មការ៤រូប និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមួយចំនួន បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស សំណង់ប្រាសាទបុរាណ វឌ្ឍនភាពនៃការជួសជុលប្រាសាទមួយចំនួន នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។    

អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទបុរាណ នៅរមណីយដ្ឋានសំបូរព្រៃគុក

អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទបុរាណ នៅរមណីយដ្ឋានសំបូរព្រៃគុក ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក។ លោកជំទាវ Devyani KHOBR AGADE អគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទ N17 នៃរមណីយដ្ឋានសំបូរព្រៃគុក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហប្រធានអាយស៊ីស៊ី(ICC) បារាំង ជប៉ុន និងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិមួយចំនួន។  

មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកស្រី អាំប៉ារ៉ូ ហ្កាស្យៀ (Ms. AMPARO GARCIA) មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ (Cultural Affairs Officer) អមដំណើរដោយមន្រ្តីឯកទេសរៀបចំកម្មវិធី (Program Management Specialist) នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនរបស់ អ.ជ.ស.ព.។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស ការជួសជុលប្រាសាទនានា ដែលបាននឹងកំពុងតែអនុវត្ត ដោយអាជ្ញាធរជាតិសំបូរព្រៃគុក ក៍ដូចជាវិស័យទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។