ពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល

អាជ្ញាធរជាតិសំបូរព្រៃគុក រៀបពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល

 

រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយ ស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល ដែលស្ថិតនៅក្នុងបរិវេណកំពែងក្រុង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុកជាច្រើនទៀត។ គម្រោងនេះនឹងអនុវត្តដោយនាយកដ្ឋានបុរាណវិទ្យា និងអាភិរក្ស។ ក្នុងឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស បាននឹងកំពុងបន្ត៖
១- ជួសជុលប្រាង្គកណ្តាលប្រាសាទតោ (C1), ដំណាក់កាលទី២
២-ជួសជុលខឿនប្រាសាទយាយព័ន្ធ (S1) ដំណាក់កាលទី២
៣-ជួសជុលខ្លោងទ្វារខាងក្នុង ភាគខាងត្បូង ក្រុមប្រាសាទយាយព័ន្ធ (S4)
៤-ជួសជុលដោយផ្នែក ប្រាង្គ Z1 និង Z3 ក្រុមប្រាសាទត្រពាំងរពាក់។

 

 

អត្ថបទពាក់ព័ន្ធ