ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក

ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការងារដែលត្រូវអនុវត្ត និងការដ្ឋានជួសជុលប្រាសាទសំខាន់មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក៖

ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានចុះពិនិត្យការងារដែលបាននឹងកំពុងអនុវត្ត ការដ្ឋានជួសជុលប្រាសាទសំខាន់មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ក្រុមប្រាសាទយាយព័ន្ធ(ប្រាង្គS1 និងប្រាង្គS2), ប្រាង្គអដ្ឋកោណ(Y) ប្រាសាទត្រពាំងរពាក់, ក្រុមប្រាសាទតោ(ប្រាង្គC1, C12 និងC13), ប្រាសាទបុះរាម(N24) និងប្រាសាទក្បាលជ្រូក(N20-3) ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជាផ្លូវកាត់តំបន់ប្រាសាទ ចំណត និងកែលម្អខ្សែទស្សនាចរណ៍។

អត្ថបទពាក់ព័ន្ធ