គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយឯកឧត្តម VINCENT EBLÉ បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម VINCENT EBLÉ  សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា អមដំណើរដោយលោកជំទាវសមាជិកព្រឹទ្ធសភាបារាំង មន្រ្តីស្ថានទូតបារាំង ព្រមទាំងមានការចូលរួមពីភាគីកម្ពុជា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ និងបង្ហាញជូនពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិសំបូរព្រៃគុក។

ដំណើរទស្សនកិច្ចនេះគឺក្នុងគោលបំណងលើកស្ទួយវិស័យវប្បធម៌ ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីទីតាំងបុរាណដ្ឋាន កិច្ចអភិរក្ស និងការងារជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។