និស្សិត វិទ្យាស្ថាន វ៉ាន់ដា មកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ និស្សិត វិទ្យាស្ថាន វ៉ាន់ដា(Vanda Institude) ព្រមទាំងលោកគ្រូ អ្នកគ្រូដឹកនាំ ប្រមាណ៥០៥នាក់ បានមកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការពន្យល់បង្ហាញ ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិសំបូរព្រៃគុក។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យនិស្សិត ស្វែងយល់ឱ្យកាន់តែច្បាស់នូវទីតាំងបុរាណដ្ឋានដែលជាសម្បត្តិបេតិកភណ្ឌ ព្រមទាំងបញ្ជ្រាបនូវគំនិតក្នុងការចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌ ស្របតាមពាក្យស្លោក «កិច្ចការពារបេតិកភណ្ឌជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប»។