ប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អមដំណើរដោយសមាជិកគណៈកម្មការ៤រូប និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមួយចំនួន បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស សំណង់ប្រាសាទបុរាណ វឌ្ឍនភាពនៃការជួសជុលប្រាសាទមួយចំនួន នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។