អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទបុរាណ នៅរមណីយដ្ឋានសំបូរព្រៃគុក

អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទបុរាណ នៅរមណីយដ្ឋានសំបូរព្រៃគុក

ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក។ លោកជំទាវ Devyani KHOBR AGADE អគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានចុះអនុស្សរណៈយោគយល់គ្នា ជួសជុលប្រាសាទ N17 នៃរមណីយដ្ឋានសំបូរព្រៃគុក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហប្រធានអាយស៊ីស៊ី(ICC) បារាំង ជប៉ុន និងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិមួយចំនួន។