ទេសចរណ៍ និង បរិស្ថាន

ទេសចរណ៍និងបរិស្ថានសំបូរព្រៃគុក

ចាប់​តាំង​ពី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិមាន​ការកើន​ឡើង​ជាបន្ត​បន្ទាប់​គួរ​ឲ្យ​កត់សម្គាល់។ ដើម្បីជួយ​​សម្រួល​ដល់​ទេសចរ​ក្នុង​ការ​ធ្វើដំណើរ​ទស្សនា​ក្នុង​រមណីយដ្ឋាន​ឱ្យ​​ងាយស្រួល​ និងដើម្បី​​ចូលរួម​ក្នុង​ការ​អភិរក្ស​រមណីយដ្ឋានគង់វង្ស​យូរ​អង្វែង​ អាជា្ញធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​កែ​លម្អ​ផ្លូវ​ទស្សនា​ចរ​ ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​ទស្សនា ផ្ទាំង​ព័ត៌មាន​ពី​ប្រាសាទ​ និង​ធ្វើ​ជណ្តើរ​ឈើ​ជាដើម​។ល។


លើស​ពី​នេះ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុកមាន​គោល​បំណងពង្រឹង​ទំនាក់​ទំនង​រវាង​មនុស្ស​ ធម្ម​ជាតិនិង​ប្រាសាទបុរាណ​ ​​ព្រម​ទាំង​ចូល​រួម​ក្នុង​ការ​បង្កើន​ជីវភាពប្រជាជន​​ដែល​រស់នៅជុំ​វិញ​និង​ក្នុង​បរិវេណ​រមណី​យ​ដ្ឋាន​​​​តាម​រយៈនៃ​ការ​រក​ចំណូលពី​ការ​​​បង្កើត​សេវាកម្ម​​ទេសចរណ៍​​ដោយ​​ការ​លក់​ដូរ​​ចំណី​អាហារ​,​លក់​វត្ថុ​អនុស្សាវរីយ៍ផលិត​ក្នុង​តំបន់​​​, ការ​ធ្វើ​ជា​មគ្គុ​ទ្ទេស​ក៍,ការ​​ជួល​​ផ្ទះ​ស្នាក់,ការ​ដឹក​ជញ្ជូន​ឬ​ការ​ជួល​កង់ឱ្យ​ភ្ញៀវ​​ជិះទស្សនា​​ប្រាសាទ, ទេស​ភាពភូមិ​ឋាន​​ ​ធម្ម​ជាតិផ្លាស់​ប្តូរ​តាម​រដូវ​កាល​​​ និង​​អ្វី​ៗ​ផ្សេង​ទៀត​ដែល​ជាទី​ចាប់​អារម្មណ៍​នៅ​ក្នុង​​រមណីយ​ដ្ឋាន​ទាំង​មូល។

បរិស្ថានសំបូរព្រៃគុកនិងកាតទប់ស្កាត់

ការរួមបញ្ចូលគ្នារវាងសំណង់បុរាណដូចជាប្រាសាទសំណង់រក្សាទឹកបណ្តាញគមនាគមន៍។ល។ ប្រពៃណីរបស់អ្នកស្រុកនិងធម្មជាតិបង្កើតភាពលេចធ្លោនៃ ទេសភាពវប្បធម៌របស់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ កិច្ចការអភិរក្សនិងស្តារទេសភាពធម្មជាតិគឺត្រូវគិតគូរក្នុងកម្រិតខ្ពស់ធ្វើយ៉ាងណា ឲ្យមានសមតុល្យនឹងគ្នា។ អាជ្ញាធរជាតិសំបូរព្រៃគុកបានចាត់វិធានការយ៉ាងតឹងរឹង និងជាប្រចាំសម្រាប់ តាមដាន និងការទប់ស្កាត់ ការកាប់ទន្រ្ទានដីព្រៃ ដុតព្រៃ និងចាប់សត្វគ្រប់ប្រភេទក្នុងតំបន់រមណីយដ្ឋាន។ មិនតែប៉ុណ្ណោះ  ក្រុមការងារជំនាញ  បានដាក់ផែនការចុះ បញ្ជីសារពើភណ្ឌ ដើមឈើក្នុងតំបន់ព្រៃស្រោង ដើម្បីសិក្សាពីពូជ អំបូរ ការបម្រែបម្រួល និងការវិវត្តន៍ព្រៃ  តាំងពីបុរាណដល់បច្ចុប្បន្ន។

                               ការចុះបញ្ជីសារពើភណ្ឌដើមឈើនិងការថែទាំដើមឈើ / Inventory of trees in dense forest area and tree care

 

ការទប់ស្កាត់ការចាប់សត្វគ្រប់ប្រភេទ/ Preventing the capture of all kinds of animals      ការទប់ស្កាត់ការចាប់សត្វគ្រប់ប្រភេទ/ Preventing the capture of all kinds of animals