នាយកដ្ឋានបរិស្ថាន មានការិយាល័យចំណុះចំនួន៣(បី) ៖
១.ការិយាល័យទេសភាពវប្បធម៌
២.ការិយាល័យធនធានធម្មជាតិ
៣.ការិយាល័យគ្រប់គ្រងសំណល់រឹង
នាយកដ្ឋានទេសភាពវប្បធម៌ និងបរិស្ថាន មានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងសំណល់រឹង គ្រប់គ្រងទឹក ទាំងបរិមាណនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- គ្រប់គ្រងព្រៃឈើនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុករួមមានការអភិរក្ស ការថែទាំ ការដាំកូនឈើឡើងវិញ និងការកំណត់អត្តសញ្ញាណដើមឈើ
- សិក្សាពីរុក្ខជាតិ និងសត្វនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- ការពារ និងលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិដែលមានទំនាក់ទំនងនឹងប្រពៃណីប្រវត្តិសាស្រ្តខ្មែរ
- សិក្សានិងតាមដានព័ត៌មានទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
រចនាសម្ព័ន្ធនាយកដ្ឋានបរិស្ថាន