រចនាសម្ព័ន្ធនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍មានការិយាល័យចំណុះចំនួន៣៖
១-ការិយាល័យបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍
២-ការិយាល័យសេវាកម្ម និងសំណង់ទេសចរណ៍
៣-ការិយាល័យបណ្តុះបណ្តាល
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍មានភារកិច្ចដូចខាងក្រោម៖
- កំណត់ទិសដៅនិងផែនការអភិវឌ្ឍទេសចរណ៍នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យស្របទៅនឹងគោលនយោបាយជាតិលើវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល។
- ធ្វើស្ថិតិភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំនិងគ្រប់គ្រងការផ្តល់សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- គ្រប់គ្រងពិធីនានាដែលរៀបចំនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- ជំរុញផ្សព្វផ្សាយនិងសិក្សាទីផ្សារដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- សហការជាមួយដៃគូជាតិនិងអន្តរជាតិដែលមានជំនាញក្នុងវិស័យទេសចរណ៍
- សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំបណ្តុះបណ្តាល និងវិក្រឹតការមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- រៀបចំការត្រួតពិនិត្យជាប្រចាំលើគុណភាពសេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក