នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត មានការិយាល័យចំណុះចំនួន ៣(បី) ៖
១.ការិយាល័យរៀបចំដែនដី
២.ការិយាល័យលំនៅឋាន
៣.ការិយាល័យប្រជាសាស្រ្ត
នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត មានភារកិច្ចដូចខាងក្រោម៖
- ពិនិត្យសំណើសុំសាងសង់និងរៀបចំលិខិតឆ្លើយតបសាងសង់ដោយត្រូវគោរពនូវតម្លៃបេតិកភណ្ឌនិងដោយអនុលោមតាមបទប្បញ្ញាតិជាធរមានព្រមទាំងតាមដានពិនិត្យដំណើរការសាងសង់
- សិក្សា និងកំណត់រចនាបថនៃសំណង់ដែលអាចអនុញ្ញាតឲ្យសាងសង់នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំបែបបទធ្វើបណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីឲ្យសមស្របជាមួយទិន្នន័យសុរិយោដី និងតាមបទប្បញ្ញាតិជាធរមាន
- រៀបចំឯកសារដីធ្លីដែលស្ថិតនៅក្នុងគម្រោងរៀបចំអភិវឌ្ឍរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- រៀបចំឲ្យមានមូលដ្ឋានទិន្នន័យប្រជាសាស្រ្ត ដើម្បីវិភាគ វាយតម្លៃ និងតាមដានការវិវត្តប្រជាសាស្រ្ត ក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- តាមដានការប្រែប្រួលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដើម្បីបង្កើនការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- វិភាគ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគម្រោងវិនិយោគ និងអភិវឌ្ឍទាំងឡាយក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក