នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស

07 April 2022

នាយកដ្ឋានរមណីយដ្ឋានបុរាណវិទ្យា និង​អភិរក្ស ​នៃ​អ​គ្គ​នាយ​កដ្ឋានអាជ្ញាធរជាតិដើម្បី​ការ​ពារ និង​អភិ​វឌ្ឍ​រមណី​យ​ដ្ឋាននៃ​ប្រាសាទ​សំបូរ​ព្រៃ​គុក​មានការិយា​ល័យ​យ៉ាង​តិច​​ចំនួន០៣(បី) ដូច​ខាង​ក្រោម៖

១.ការិយាល័យ​​រមណីយ​ដ្ឋាន

២.ការិយាល័យ​​បុរាណវិទ្យា និង​ស្រាវជ្រាវ​វប្បធម៌​

៣.ការិយាល័យអភិរក្ស

នាយកដ្ឋានរមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស មានតួនាទីនិងភារកិច្ចដូចតទៅ៖

-  រៀបចំផែនការមេស្ដីពីការគ្រប់គ្រង អភិរក្ស និងថែទាំប្រាសាទក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយ​រួមបញ្ចូលនូវបញ្ជីស្ដីពីស្ថានភាពប្រាសាទ ផែនទីចង្អុលកន្លែងគ្រោះថ្នាក់ និងស្ថានភាពនៃការអភិរក្សជាដើម។

-  រៀបចំកម្មវិធីនិងអនុវត្តការងារអភិរក្សប្រាសាទក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងចាត់វិធានការបង្ការឬសង្រ្គោះស្ថានីយតាមការចាំបាច់។

-  ស្រាវជ្រាវបេតិកភណ្ឌរូបីនិងអរូបី ព្រមទាំងចងក្រងឡើងវិញស្ថានភាពដើមរបស់ចម្លាក់និងរចនាសម្ព័ន្ធប្រាសាទ។

-  ត្រួតពិនិត្យនិងសម្របសម្រួលលើការដ្ឋានអន្តរជាតិនៃកម្មវិធីអភិរក្សប្រាសាទបុរាណវិទ្យា

-  ចុះបញ្ជីសារពើភណ្ឌប្រាសាទនិងគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានភូមិសាស្រ្តក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

-  រួមចំណែកក្នុងការធ្វើវិក្រឹតការឬបណ្ដុះបណ្ដាលបុគ្គលិកបច្ចេកទេស។

-  ផ្សព្វផ្សាយអំពីតម្លៃបេតិកភណ្ឌនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដល់ប្រជាពលរដ្ឋ

-  កំណត់ទីតាំងសម្រាប់ការរៀបចំពិធីផ្សេងៗក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនានា ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការលើកតម្លៃរមណីយដ្ឋាន។

 


រចនាសម្ព័ន្ធនាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស