-------------------------------------------------------------------------------
នាយកដ្ឋានសណ្តាប់ធ្នាប់មានការិយាល័យចំណុះចំនួន៣(បី)៖
១.ការិយាល័យនីតិវិធី
២.ការិយាល័យសណ្តាប់ធ្នាប់
៣.ការិយាល័យអន្តរាគមន៍
នាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិសំបូរព្រៃគុកមានតួនាទីភារកិច្ចដូចខាងក្រោម៖
- ការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- លើកផែនការ ចាត់ចែងមន្ត្រី និងកងកម្លាំងការពារនៅតាមគោលដៅនានាដែលបានកំណត់
- អង្កេត តាមដាន និងទប់ស្កាត់សកម្មភាពល្មើសផ្សេងៗនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធរៀបចំឯកសារ និងបំពេញបែបបទផ្សេងៗដែលពាក់ព័ន្ធនឹងបទល្មើសក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកជូនអគ្គនាយក អ.ជ.ស.ព. ដើម្បីចាត់វិធានការតាមផ្លូវច្បាប់
- សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងអង្គភាពពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់ចំពោះការសាងសង់ដែលគ្មានការអនុញ្ញាត ការកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានយកដី ការគាស់រុករក ការលួចវត្ថុបុរាណ និងសកម្មភាពដែលបង្កឲ្យខូចខាតដល់រចនាសម្ព័ន្ធប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក
- សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ជាតិនិងអន្តរជាតិនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។