នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

07 April 2022

--------------------------------------------------------------------------------------------

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានការិយាល័យចំណុះចំនួន៣៖

        ១.ការិយាល័យរដ្ឋបាល និងបុគ្គលិក

        ២.ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ

        ៣.ការិយាល័យព័ត៌មានវិទ្យា និងផ្សព្វផ្សាយ

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអាជ្ញាធរជាតិសំបូរព្រៃគុកមានតួនាទីភារកិច្ចដូចខាងក្រោម៖

-  គ្រប់គ្រងការងាររួមមាន រដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ផែនការ សម្ភារៈបរិក្ខារ ស្ថិតិ នីតិកម្ម និងពិធីការ

-  សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលក្នុងក្របខណ្ឌអ.ជ.ស.ព. ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នានា ព្រមទាំងទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិសមត្ថកិច្ចរបស់ អ.ជ.ស.ព.

-  គ្រប់គ្រងនិងសម្របសម្រួលការផ្តល់សេវាកម្មរដ្ឋបាលនានាដែលស្ថិតនៅក្រោម

-  ពិនិត្យនិងគ្រប់គ្រងការងាររបៀបរួមមាន លិខិតចេញចូល ចរាចរណ៍លិខិតផ្ទៃក្នុង និងតម្កល់ឯកសារ

-  គ្រប់គ្រងនិងអនុវត្តសិទ្ធិអំណាចតាមឋានានុក្រមលើបុគ្គលិកទាំងអស់របស់អគ្គនាយកដ្ឋានអ.ជ.ស.ព.

-  រៀបចំផែនការ ស្ថិតិលើការគ្រប់គ្រងមន្រ្តីរាជការនិងបុគ្គលិក ព្រមទាំងធ្វើតារាងការងារដែលអគ្គនាយកដ្ឋានបានអនុវត្តកន្លងមកនិងត្រូវអនុវត្តបន្តនាពេលអនាគត

-  អនុវត្តតាមតារាងកំណត់ប្រាក់បៀវត្សរ៍ ប្រាក់កម្រៃ និងប្រាក់ឧបត្ថម្ភផ្សេងៗសម្រាប់ការងារនីមួយៗរបស់មន្រ្តីរាជការនិងបុគ្គលិក តាមការកំណត់របស់ប្រធាន អ.ជ.ស.ព.

-  រៀបចំជាមួយនាយកដ្ឋានបច្ចេកទេសនានានូវកម្មវិធី ស្តីពីការកំណត់តំណែងឯកទេសនិងការបែងចែកធនធានមនុស្សនិងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់មន្រ្តីរាជការនិងបុគ្គលិក

-  រៀបចំគម្រោងជាមួយនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធនូវសំណើសុំថវិកាឬការផ្តល់ថវិកាសម្រាប់ការងារបន្ទាន់

-  តាក់តែងកិច្ចសន្យាគម្រោងវិនិយោគនិងអាជីវកម្មនានា ព្រមទាំងពិនិត្យនិងតាមដាននូវរាល់ការអនុវត្ត កិច្ចសន្យា ដើម្បីធានាការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព

-  ប្រមូលប្រាក់ចំណូលនិងចាត់ចែងចំណាយឱ្យមានតម្លាភាព

-  រក្សាទុកនិងចាត់ចែងការប្រើប្រាស់មូលនិធិនិងរូបិយវត្ថុ

-  កាន់កាប់បញ្ជីគណនេយ្យនិងរក្សាទុកនូវលិខិតយុត្តិការបណ្ណសារ

-  គ្រប់គ្រងគេហទំព័ររបស់អគ្គនាយកដ្ឋាន អ.ជ.ស.ព.

-  រៀបចំបញ្ជីសារពើភណ្ឌ សម្ភារៈបរិក្ខារ និងមធ្យោបាយដឹកជញ្ជូនរបស់ អ.ជ.ស.ព.

-  ទទួលបន្ទុកការងារថែទាំ ជួសជុលអាគារការិយាល័យ គ្រឿងបរិក្ខារ និងមធ្យោបាយដឹកជញ្ជូនរបស់  អ.ជ.ស.ព.

-  គ្រប់គ្រងនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនិងបរិក្ខារផ្សេងៗជូន អ.ជ.ស.ព.

-  រៀបចំបទដ្ឋានគតិយុត្តនានានិងបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

-  សហការក្នុងការរៀបចំព័ត៌មានស្តីពីផែនការសកម្មភាពការងាររបស់នាយកដ្ឋាននីមួយៗនិងកម្មវិធីការងារដែលនាយកដ្ឋាននានាកំពុងដំណើរការ

-  សហការនិងសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន អង្គទូត អង្គការជាតិ និងអង្គការអន្តរជាតិ សមាគមន៍នានា ដើម្បីរៀបចំខ្លឹមសារកិច្ចព្រមព្រៀងនិងគម្រោងស្នើសុំជំនួយដើម្បីអភិរក្សនិងអភិវឌ្ឍក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

-  ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស ដែលផ្តល់ជាគុណប្រយោជន៍ដល់ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងបរិស្ថានជុំវិញ ដោយអនុលោមតាមគោលនយោបាយ  ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រាជរដ្ឋាភិបាល

-  សហការជាមួយរដ្ឋបាលខេត្តកំពង់ធំនិងស្ថាប័នពាក់ព័ន្ធ ទទួលបន្ទុកលើពិធីការនិងមគ្គុទេ្ទសក៍ទេសចរណ៍ជូនគណៈប្រតិភូជាតិនិងអន្តរជាតិសំខាន់ៗដែលអញ្ជើញមករមណីយដ្ឋានសំបូរព្រៃគុក

-  រៀបចំផែនការផ្សព្វផ្សាយអំពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងទំនាក់ទំនងជាមួយវិនិយោគិន ផ្នែកឯកជនឱ្យចូលមកវិនិយោគក្នុងតំបន់រណប(តំបន់៣)

រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្តីពីចំណូលចំណាយរបស់ អ.ជ.ស.ព. ជូនប្រធានក្រុមប្រឹក្សាភិបាល និងជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។