• ✕
  • ទំព័រដើម
  • អំពីអាជ្ញាធរ
    • សេចក្ដីសង្ខេប
    • ថ្នាក់ដឹកនាំ
      • ក្រុមប្រឹក្សាភិបាល
      • អគ្គនាយក
      • អគ្គនាយករង
      • ថ្នាក់ដឹកនាំ
    • ទំនាក់ទំនង
    • នាយកដ្ឋាន
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានសណ្ដាប់ធ្នាប់
      • នាយកដ្ឋានបុរាណវិទ្យានិងអភិរក្ស
      • នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ដ
      • នាយកដ្ឋានអភិរឌ្ឍទេសចរណ៍
        • ស្ថិតិភ្ញៀវទេសចរណ៍
        • ពត៌មានរដ្ឋបាល
        • បម្រាម
        • សេវាទេសចរណ៍
      • នាយកដ្ឋានបរិស្ថាន
  • បុរាណដ្ឋានសំបូរព្រៃគុក
    • ប្រវត្ត
    • ប្រាសាទ
  • សេចក្ដីណែនាំ និងការសាងសង់
    • សេចក្ដីណែនាំអំពីការសាងសង់
    • គំរូផ្ទះ របង តូប ក្នុងតំបន់ការពារ
      • គំរូផ្ទះ
      • គំរូរបង
      • គំរូតូប
  • ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិ
    • ច្បាប់
      • ច្បាប់ស្ដីពីការពារបេតិកភណ្ឌឆ្នាំ១៩៩៦
    • ព្រះរាជក្រឹត្យ
      • ការបង្កើតអាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានជាគ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្នាំ២០២០
      • ការរៀបចំនិងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍប្រាសាទសំបូរព្រៃគុកឆ្នាំ២០១៥
      • ការកំណត់រមណីដ្ឋានសំបូរព្រៃគុកឆ្នាំ២០០៣
      • ការកែសម្រួលមាត្រានៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១១៦ ឆ្នាំ២០០៣
    • អនុក្រឹត្យ
      • ការរៀបចំនិងការប្រព្រឹត្តទៅរបស់ អ.ជ.ស.ព.ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានឆ្នាំ២០១៥
      • ការរៀបចំនិងការគ្រប់គ្រងតំបន់រមណីដ្ឋានសំបូរព្រៃគុកឆ្នាំ២០១៧
      • ការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរជាតិសំបូរព្រៃគុកឆ្នាំ២០២១
    • សារាចរណ៍
      • សារាចរលេខ០៨ ស្ដីពីការទប់ស្កាត់ការវាយកំទេច និងបំផ្លិចបំផ្លាញសំណង់បេតុភណ្ឌ
  • កិច្ចសហប្រតិបត្តិការអន្តរជាតិ
    • គម្រោង និងដៃគូសហប្រតិបត្ដិការ
      • កម្ពុជា ជប៉ុន គម្រោងអភិរក្សសំបូរព្រៃគុក (CJSCP)
      • គម្រោងអភិរក្សប្រាសាទ អាស្រមមហាឬសី (N17)
    • អាយស៊ីស៊ី
  • ពត៌មាន
    • សេចក្ដីជូនដំណឹង
    • សកម្មភាព
      • រូបថត
      • ស្លាកផ្សព្វផ្សាយ

រចនាសម្ព័ន្ធរបស់អជ្ញាធរជាតិសំបូរព្រៃគុក

នាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋាន បុរាណវិទ្យា និងអភិរក្ស នាយកដ្ឋាន រៀបចំដែនដី លំនៅឋាន និងប្រជាសាស្ត្រ នាយកដ្ឋាន បរិស្ថាន នាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ នាយកដ្ឋាន សណ្ដាប់ធ្នាប់

អ្នកទស្សនា

  • ចំនួនអ្នកកំពុងទស្សនា 1 នាក់
  • ចំនួនអ្នកទស្សនា ថ្ងៃនេះ 2 នាក់
  • ចំនួនអ្នកទស្សនា ថ្ងៃម្សិល 2 នាក់
  • ចំនួនអ្នកទស្សនា សរុប 491 នាក់
អាជ្ញាធរជាតិសំបូរព្រៃគុក National Authority For Sambor Prei Kuk
  1. ទំព័រដើម
  2. Right Articles
  3. ប្រសាសន៍ស្វាគមន៍ ឯកឧត្តម ផាន់ណាឌី អគ្គនាយក

ប្រសាសន៍ស្វាគមន៍ ឯកឧត្តម ផាន់ណាឌី អគ្គនាយក

  • Tuesday, Dec 2022 10:58 PM

 

ប្រសាសន៍ស្វាគមន៍ ឯកឧត្តម ផាន់ ណាឌី 

អគ្គនាយ នៃអាជ្ញាធរជាតិសំបូរព្រៃគុក

ប្រាសាទបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលបានដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ។

រយៈពេលបីឆ្នាំពិតជាកន្លងផុតទៅយ៉ាងឆាប់រហ័សមែន តែយើងទាំងអស់គ្នាក៏បានឯកភាពគ្នាធ្វើ​កិច្ច​គាំពារនិង​លើកតម្កើងតម្លៃ​បេតិកភណ្ឌវប្បធម៌តំបន់រមណីយដ្ឋានសំបូរព្រៃគុកដើម្បីការអភិរក្សប្រាសាទ និង​អភិវឌ្ឍន៍​​រមណីយដ្ឋាន​សំបូរព្រៃគុក​។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកគឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុង​ចន្លោះ​ចុង​សតវត្ស​ទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីក្រុងស្ទឹងសែនក្នុង​ខេត្ត​កំពង់ធំ​បានបែងចែក​ជា​តំបន់​២ធំៗគឺ៖ តំបន់ រាជធានីនៅខាងលិច និងខាងកើត ខណ្ឌគ្នាដោយអូរគ្រូកែ ហើយសព្វថ្ងៃមានភូមិចំនួន៧ ស្ថិត​ក្នុង​បរិវេណនោះ។

រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយសារសង្រ្គាមពិសេសនៅ​ក្នុងសម័យ​ខ្មែរ​ក្រហម​ទីនោះ​ត្រូវបោះបង់ចោល ដែលធ្វើឲ្យស្ថានភាពប្រាសាទកាន់តែទ្រុឌទ្រោមថែមមួយកម្រិតទៀត។ លុះ​ដល់​​ឆ្នាំ១៩៩២ ទើបរាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់ប្រាសាទសំបូរព្រៃគុកហើយប្រគល់​ភារកិច្ច​ជូនក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត​និងអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួនផ្តើមគិតគូរ សិក្សានិង​អភិរក្ស​រមណីយដ្ឋាន​ប្រាសាទ​​​សំបូរព្រៃគុកឡើងវិញ។ ជាក់ស្តែង​ចាប់​​​ពីឆ្នាំ​២០០០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការ​ជាមួយ​សាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន បាន​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ ជួសជុល ទុលទ្រ និងថែរទាំជាប្រចាំ។

រយៈពេលបីឆ្នាំកន្លងទៅ អាជ្ញាធរជាតិសំបូរព្រៃគុកបានធ្វើកិច្ចការប្រចាំ​ថ្ងៃ គ្រប់គ្រងរមណីយដ្ឋាន ថែទាំ ជួសជុល ទុលទ្រ​ប្រាសាទទាំងឡាយ​ដែល​ប្រឈម​នឹងហា​និ​ភ័យ​ខ្ពស់​បង្ក​ឡើងដោយកត្តាធម្មជាតិ និងកត្តាគួបផ្សំផ្សេងទៀត។ ក្រៅ​ពី​​នេះ អាជ្ញាធរជាតិសំបូរព្រៃគុក ក៏បាន​យកចិត្ត​ទុកខ្ពស់​ចំពោះ​ហានិភ័យ​ដែលបង្កឡើងដោយសកម្មភាពភ្ញៀវ​ទេសចរ​មក​លើប្រាសាទ រចនា​សម្ព័ន្ធ​ប្រាសាទ សំណល់​បុរាណផ្សេងៗ ក្នុង​តំបន់​ប្រាសាទ ក៏ដូចជាសកម្មភាពសាងសង់នានា ដែលនាំ​ទៅ​​ដល់​ការខូចខាតដល់​បេតិកភណ្ឌ​វប្បធម៌​ក្នុងតំបន់​ប្រាសាទ​សំបូរព្រៃគុកទាំងមូល។

អាជ្ញាធរជាតិសំបូរព្រៃគុកបានយកចិត្តទុកដាក់ថែទាំយ៉ាងហ្មត់ចត់ ដោយដាក់ស្លាកពត៌មានផ្សេងៗ ។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​ក៏​បាន​កែលម្អខ្សែទស្សនាចរ និងពង្រីកផ្លូវទស្សនាចរមួយចំនួនក្នុងតំបន់ប្រាសាទ ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ។ កម្រាលឈើឆ្លងកាត់តាមកំពែង​ប្រាសាទ​ និងផ្លូវចូលប្រាសាទ ក៏បានរៀបចំឡើង​ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយ​ផល​ប៉ះពាល់អវិជ្ជមានមកលើប្រាសាទ និងរចនាសម្ព័ន្ធប្រាសាទ។

នៅឆ្នាំ២០១៨ អាជ្ញាធរជាតិសំបូរព្រៃគុក បានអនុវត្តគម្រោង​​​ជួសជុល​ប្រាសាទនិង​សង្រ្គោះ​​ចម្លាក់ ដែល​ប្រឈ​​មហានិភ័យខ្ពស់ចំនួន៣ក្នុងក្រុមប្រាសាទយាយព័ន្ធគឺប្រាង្គS11,ចម្លាក់លម្អលើ​ជញ្ជាំង​(ចម្លាក់មេដាយ) និង​ចម្លាក់​ប្រាសាទ​អណ្តែត ។

នៅក្នុងឆ្នាំ២០១៩ អាជ្ញាធរជាតិសំបូរព្រៃគុកបានបន្តអភិរក្ស និងសង្រ្គោះប្រាសាទនិងរមណីយដ្ឋាន ដែល​ប្រឈម​ហានិភ័យខ្ពស់ បាននឹងកំពុងដំណើការមានដូចជា៖​គម្រោងជួសជុល​និងពង្រឹង​ខ្លោងទ្វារ​ប្រាសាទ​S5 ក្រុម​ប្រាសាទ​យាយព័ន្ធ(ខាងលិចនៅក្រៅកំពែង និងក្នុងកំពែង, ជ្រុងខាងជើងនៃកំពែងខាងក្នុង, ផ្នែកខាង​លើ​ជ្រុង ខាងត្បូង,  ស៊ុមទ្វារខាងក្នុង​ក្រោម​នៃ​កំពែង​ខាងក្នុង),​ គម្រោងសង្រ្គោះ​បន្ទាន់ចម្លាក់លម្អលើ​ជញ្ជាំង​និង​ចម្លាក់ប្រាសាទអណ្តែត, គម្រោង​អភិរក្ស គាំពារ និងតាមដានហានិភ័យ​តាម​បណ្តា​ប្រាសាទ មានប្រាសាទ S7, S10,​គម្រោង​ជួស​ជុល​ច្រកទ្វារ​ខាង​កើត​ប្រាសាទយាយព័ន្ធ ។

បច្ចុប្បន្ន តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត​ដ៏មាន​សក្តា​នុ​ពល​​មួយនេះ កំពុងបើកទ្វារ​ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ  និងអ្នក​ជំនាញ​ផ្សេងៗ​ចូល​ទស្សនា និងធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែកបុរាណវិទ្យា ប្រវត្តិសាស្រ្ត វប្បធម៌ និង​ជំនឿសាសនា។

បើយើងពិនិត្យអត្រាភ្ញៀវទេសចរណ៍នៅរមណីយដ្ឋានសំបូរព្រៃគុកក្នុងរយៈពេល៦ខែដូចគ្នា​ក្នុងឆ្នាំ​២០១៨ និង​២០១៩ ចំនួនភ្ញៀវទេសចរជាតិមានការ​កើនឡើងប្រមាណ៤៨ % មានការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់ និង​អន្តរជាតិ​ទទួល​បាន​ប្រហាក់ប្រហែលឆ្នាំ២០១៨ ។ ការកើន​ឡើង​នេះ ដោយសារមានការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​​​សម្ព័ន្ធក្នុងតំបន់ និង​បន្ទាប់​​ពី​តំបន់​ប្រាសាទ​សំបូរព្រៃគុក បាន​ចូល​​ជា​បេតិកភណ្ឌពិភពលោក។ ក្រៅ​ពី​នេះ​យើងបាន និងកំពុងរៀប​ចំហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​មួយ​ចំនួន​សម្រាប់ផ្តល់សេវាចាំ​បាច់ជូន​ភ្ញៀវ​ទេចរណ៍​ទាំងជាតិ និងអន្តរជាតិ ក៏ដូចជា​ការ​ថែរក្សា ការពារ ជួសជុល និង​គាំពារប្រាសាទជាដើម ។

ជាទីបញ្ចប់តាមរយៈពិធីអបអរសាទរនេះ ខ្ញុំសូមស្នើនិងអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ អង្គការ​ក្រៅ​រដ្ឋាភិបាលទាំងអស់ចូលរួមសហការគាំទ្រ និងរួបរួមការពារថែទាំ​យ៉ាង​ហ្មត់ចត់​នូវ​សម្បត្តិ​​មរតកវប្បធម៌​ទាំងនេះ​ដែល​ជាកេរដំណែលបុព្វបុរស​បានបន្សល់​ទុក ​ឱ្យ​មានអាយុកាល​យូរអង្វែង​តទៅ​មុខ​ទៀត។

ឱកាសនេះដែរខ្ញុំក៏សូមប្រសិទ្ធិពរបវរមហាប្រសើរជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា​បងប្អូនជនរួមជាតិ ក្នុងអង្គពិធីទាំងអស់ប្រកបដោយពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

អត្ថបទពាក់ព័ន្ធ

Tuesday, Dec 2022 10:59 PM

© 2023 អាជ្ញាធរជាតិសំបូរព្រៃគុក National Authority For Sambor Prei Kuk