ក្រុមអ្នកបុរាណវិទូអាជ្ញាធរជាតិសំបូរព្រៃគុកសហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

អ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុកបានសហការជាមួយអង្គភាពពាក់ពន្ធ័ បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ ពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមកាលពីថ្ងៃទី១៦ខែធ្នូ២០២៤។

រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware) ដែលអាចសន្និដ្ឋានបឋម មានអាយុកាលសម័យមុនអង្គរ។

នេះជាការអនុវត្តកំណាយបង្កា មុនពេលសាងសងកំណាត់ផ្លូវវាង ដែលភ្ជាប់ពីអូរគ្រូកែទៅអូរអាចាក ដែលស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ កិច្ចការនេះជាផ្នែកមួយនៃការស្រង់យកទិន្នន័យបុរាណវិទ្យាផ្សេងៗ និងវិភាគផលប៉ះពាល់អវិជ្ជមាននៃបេតិកភណ្ឌ ក៏ដូចជាបរិស្ថាន មុនពេលសាងសងកំណាតផ្លូវវាងធ្វើពីបេតុងចំងាយប្រមាណ៩០០ម៉ែត្រ ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ២០២៥ខាងមុខនេះ។

អត្ថបទពាក់ព័ន្ធ